ឯកឧត្តម ឈឹម សៅគី ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ១ខ្សែ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង
[English Below] ខេត្តបាត់ដំបង៖ នាថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន ១ខ្សែ ប្រវែង ២ ៧០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, កម្រាស់ ០,២ ម៉ែត្រ រួមជាមួយសំណង់សិល្បការ្យ និងបរិក្ខារចរាចរណ៍ រួមមាន៖ លូប្រអប់មុខបី ចំនួន ១កន្លែង, លូប្រអប់មុខពីរ ចំនួន ១កន្លែង, លូប្រអប់មុខមួយ ចំនួន ១កន្លែង, ផ្លាកសញ្ញាចរាចរណ៍ ចំនួន ៦ផ្លាក និងផ្លាកឈ្មោះផ្លូវ ចំនួន ១កន្លែង ស្ថិតនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលអនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
កិច្ចត្រួតពិនិត្យ និងវាយតម្លៃនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឈន សេដ្ឋា និង ឯកឧត្តម បាន បូរ័ត្ន អនុរដ្ឋលេខាធិការ, ក្រុមការងារ គ.ត.វ. នៃក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ, តំណាងអង្គភាពលទ្ធកម្ម និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ដោយពួកគាត់បានសម្តែងនូវសេចក្តីរំភើបរីករាយចំពោះសមិទ្ធផលថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានស្ថាបនាឡើងស្របតាម «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ក្នុងបេសកកម្មប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព ដើម្បីឱ្យប្រជាជនមានជីវភាពរស់នៅសមរម្យ មានភាពធន់ សុខភាពមាំមួន បរិស្ថានល្អ និងសេចក្តីថ្លៃថ្នូរ ឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
គួរបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន បានចាត់ទុកការស្ថាបនា ស្តារ ថែទាំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ គឺជាការវិនិយោគដ៏ចាំបាច់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បម្រើដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ បន្ទាប់ពីបានត្រួតពិនិត្យជាក់ស្តែង និងប្រជុំពិភាក្សារួចមក គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយកការបញ្ចប់សុពលភាពលើការងារគម្រោងខាងលើជាស្ថាពរ។
Battambang Province: On Friday, November 13, 2026, H.E. Chhim Saoky, Permanent Secretary of State, representing the high esteem of H.E. Chhay Rithisen, Minister of Rural Development, led an inter-ministerial committee comprising representatives from the Ministry of Rural Development and the Ministry of Economy and Finance to inspect, evaluate, and validate the warranty completion of a laterite road construction project in Preaek Trab village, Preaek Norint commune, Aek Phnum district, Battambang province.
Spanning 2,700 meters in length, 8 meters in width, and 0.2 meters in thickness, the project also includes one triple-cell box culvert, one double-cell box culvert, one single-cell box culvert, six traffic signs, and one road name sign. The construction was implemented by the Department of Construction and Engineering of the General Department of Logistics and Finance, Ministry of Interior.
The inspection and evaluation were attended by H.E. Chhon Setha and H.E. Ban Borat, Under Secretaries of State, the MRD Evaluation Working Group, representatives from the Department of Rural Road Infrastructure Development, the Procurement Unit, and the Battambang Provincial Department of Rural Development.
During the mission, the Permanent Secretary of State met with local residents living along the road, who expressed their delight and gratitude for receiving this new infrastructure from the Royal Government of Cambodia through the Ministry of Rural Development. Built in alignment with the National Policy on Rural Development 2025–2035, this achievement contributes to the mission of transforming rural Cambodia into prosperous, inclusive, equitable, and sustainable communities—ensuring decent, resilient, healthy, and dignified livelihoods in a clean environment toward achieving Cambodia’s vision of becoming a high-income country by 2050.
Under the leadership of H.E.v











