ខេត្តកំពង់ឆ្នាំង: នៅថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត ហោ ហៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង ដោយមានការចូលរួមពីលោក ឡុក គឹមសាង សមាជិកក្រុមការងារ បានប្រគល់ថវិកាសម្រាប់តភ្ជាប់ និងដំឡើងចរន្តអគ្គិសនីទំហំ ៣២អំពែរ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ឧបករណ៍ និងបណ្តាញតភ្ជាប់នានាដោយប្រក្រតីភាព នៅក្នុងស្នាក់ការគណបក្សឃុំ ជូនដល់ក្រុមការងារគណៈកម្មាធិការគណបក្សឃុំ ដែលជាថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស។

