ឯកឧត្តម ឈឹម សៅគី ចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់រាជរដ្ឋាភិបាល

ឯកឧត្តម ឈឹម សៅគី ចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់រាជរដ្ឋាភិបាល

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម បាន បូរ័ត្ន អនុរដ្ឋលេខាធិការ, លោកជំទាវ ឈាង សុខណា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងលោកស្រី ចាន់ ច្រិប អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់រាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

Phnom Penh: On Friday morning, October 23, 2026, at the Ministry of Economy and Finance headquarters, H.E. Chhim Sao Ky, Permanent Secretary of State, representing the high esteem of H.E. Chhay Rithisen, Minister of Rural Development, accompanied by H.E. Ban Boroath, Undersecretary of State, H.E. Chheang Sokhna, Director General of Internal Audit, and Mrs. Chan Chreb, Deputy Director General of Internal Audit, attended a meeting of the Working Group on the Framework and Rules for the Royal Government’s Internal Audit and Inspection System.

The meeting was chaired by H.E. Ngy Tayi, Secretary of State of the Ministry of Economy and Finance and Chairman of the Working Group, with the participation of leadership representatives from line ministries and institutions alongside relevant technical officials.

Scroll to Top