ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ១៩ ៦០០ម និងសំណង់សិល្បការ្យ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
[English Below] ខេត្តព្រះវិហារ ៖ នាថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ១៩ ៦០០ម ទទឹង ៨ម កម្រាស់ ០,២ម ផ្លាកសញ្ញាចរាចរណ៍ចំនួន ៦ផ្លាក បង្គោលសុវត្ថិភាពចំនួន ២៦៤ដើម និង ផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅចាប់ពីភូមិត្រពាំងសង្កែលិច ឃុំកន្ទួត ទៅភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។ កិច្ចត្រួតពិនិត្យ និងវាយតម្លៃមានការចូលរួមពី ឯកឧត្តម បាន បូរ័ត្ន អនុរដ្ឋលេខាធិការ, ក្រុមការងារ គ.ត.វ. នៃក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ, តំណាងអង្គភាពលទ្ធកម្ម និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។
ទន្ទឹមនេះ ឯកឧត្តម ឈឹម សៅគី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ហើយពួកគាត់បង្ហាញនូវសេចក្តីរំភើបរីករាយដែលទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការទទួលសេវាសាធារណៈនានា ព្រមទាំងបង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ ចំណេញបានទាំងពេលវេលា និងថវិកា ជាពិសេសជួយលើកកម្ពស់ការផ្ដល់សេវាទេសចរណ៍ក្នុងតំបន់ ក្រោមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបាន និងកំពុងបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្រ្ត ការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សារួចមក គណៈកម្មការបានឯកភាពទទួលយកបញ្ចប់សុពលភាពការងារគម្រោងខាងលើ ៕
Preah Vihear Province: On November 17, 2026, H.E. Chhim Saoky, Permanent Secretary of State, representing H.E. Chhay Rithisen, Minister of Rural Development, led an inter-ministerial committee (comprising representatives from the Ministry of Rural Development and the Ministry of Economy and Finance) to inspect and conduct a final validation assessment of the restoration and repair work on a gravel-surfaced road. The project spans 19,600 meters in length, with a width of 8 meters and a thickness of 0.2 meters. It also includes the installation of 6 traffic signs, 264 safety posts, and 2 road name signs. The road stretches from Trapeang Sangke Lech Village, Kantuot Commune, to Techo Bos Sbov Village, Sra Em Commune, in Choam Khsant District, Preah Vihear Province. The work was executed by the Engineering Department of the Ministry of National Defense. The inspection and assessment were attended by H.E. Ban Boroath, Undersecretary of State, and the working group of the Inter-ministerial Committee for Inspection and Validation of the Ministry of Rural Development, representatives from the Department of Rural Road Infrastructure Development, the Procurement Unit, and the Preah Vihear Provincial Department of Rural Development.
Meanwhile, H.E. Chhim Saoky met and spoke with local residents living along the road. The residents expressed their great joy in receiving this new achievement from the Royal Government of Cambodia—facilitated by the Ministry of Rural Development—which will ease travel, the transport of agricultural produce, and access to public services. Furthermore, it enhances connectivity between villages and communes, saving both time and money. Notably, it also helps boost local tourism services, in line with the national development policies and strategies of the Royal Government under the wise and astute leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of Cambodia.The Prime Minister remains steadfast in his commitment to safeguarding historic achievements, maintaining peace and political stability, upholding independence, sovereignty, and territorial integrity, and strengthening and expanding cooperation to drive Cambodia’s socio-economic development toward the realization of its long-term vision. “Cambodia to become a high-income country by 2050.”
Following a review and consultative meeting, the Commission agreed to accept the completion of the aforementioned project.













