ឯកឧត្តម បាន បូរ័ត្ន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ឆ្នាំ២០២៦

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម បាន បូរ័ត្ន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ឆ្នាំ២០២៦ ដែលមានចំនួន២គម្រោង រួមមាន (១). ចងក្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យ ស្ថិតិ វិស័យអភិវឌ្ឍន៍ជនបទ និង (២). ការរៀបចំ និងធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤- ២០២៨។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំ រួមមាន លោក ផេង សំបូរ អគ្គលេខាធិការរង និងជានាយករងគម្រោង លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងជានាយករងគម្រោង ព្រមទាំងលោក លោកស្រី ដែលជាសមាជិកក្រុមការងារអនុវត្តគម្រោងប្រមាណ ១៦រូប (ស្រី៣រូប)។ ជាលទ្ធផល ការអនុវត្តគម្រោងរហូតមកដល់ពេលនេះ បានប្រមាណ ៨៥%៕

Scroll to Top