ខេត្តកំពង់ឆ្នាំង: នៅថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត ហោ ហៀង និងលោក មាស សុវណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង ដោយមានការចូលរួមពីលោក លោកស្រីក្រុមការងារគណៈកម្មាធិការគណបក្សឃុំ នៅស្នាក់ការគណបក្សឃុំ បាននាំយកថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ឧបត្ថម្ភជូនដល់ភ្នាក់ងារសង្កេតការណ៍របស់គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ របស់ឃុំតាំងក្រសាំង ដើម្បីធានាបានការចុះឈ្មោះប្រព្រឹត្តទៅដោយតម្លាភាព ត្រឹមត្រូវ សេរី និងស្របតាមច្បាប់។


