ឯកឧត្តម ឈឹម សៅគី ចូលរួមកិច្ចប្រជុំ “ការងារចាត់តាំង” របស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល

រាជធានីភ្នំពេញ: នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សក្រសួង និងជាប្រធានក្រុមការងារចាត់តាំងគណបក្សក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆា​យ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត សាន វិសាល ប្រធានលេខាធិការដ្ឋានគណបក្សក្រសួង និង លោក លោកស្រីក្រុមការងារព័ត៌មានវិទ្យា (IT) និងក្រុមជំនួយការព័ត៌មានវិទ្យា (IT) លើការងារចាត់តាំងគណបក្សក្រសួង បានអញ្ជើញចូលរួមកិច្ចប្រជុំ “ការងារចាត់តាំង” របស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សោម សឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ ចាត់តាំងនៃគណៈកម្មាធិការកណ្តាល តាមកម្មវិធី Hello! Meet។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់គណបក្ស និងមន្ត្រីទទួលបន្ទុកការងារចាត់តាំងតាមបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបចំនួន ១៣១នាក់។ ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាលដែលមានការរួមសហការជាមួយគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ដោយក្នុងនោះ៖
១.ការដំណើការប្រព័ន្ធកម្មវិធី Hello! CO ជំនួសប្រព័ន្ធទំនាក់ទំនង Telegram។
២. ការបើកវគ្គបំពាក់បំប៉នដោយផ្ទាល់អំពីការដំឡើង និងការប្រើប្រាស់កម្មវិធី Hello! CO, Hello Meet (Video Conference) និង Hello Desk។
៣. ការប្រើប្រាស់ប្រព័ន្ធកម្មវិធី Hello! លើ Serverរបស់គណៈចាត់តាំង។
៤. ការធ្វើបច្ចុប្បន្នភាពសមាជិកបក្សនៅក្នុងប្រព័ន្ធ Server លើការសម្រួលភារកិច្ច ផ្ទេរ និងតែងតាំងមន្ត្រីគណបក្សក្រសួង ស្ថាប័ន និងមន្ត្រីគណបក្សរាជធានី ខេត្ត។
៥. ការគ្រប់គ្រងកសាងពង្រីកសមាជិកគណបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា។
៦. ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
៧. ការត្រៀមរៀបចំបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ ការរៀបចំគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ និងត្រៀមបើកសន្និបាតគណៈកម្មាធិការគណបក្សឃុំ សង្កាត់។

Scroll to Top