ឯកឧត្តម ឈឹម សៅគី ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបដោយក្រាលកៅស៊ូបន្ស៊ីឡើងវិញ (Reseal DBST) ផ្លូវចំនួន ២កំណាត់ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
[English Below] ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបដោយក្រាលកៅស៊ូបន្ស៊ីឡើងវិញ (Reseal DBST) ផ្លូវចំនួន ២កំណាត់ ប្រវែងសរុប ៩ ១០០ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ និង ៥,៥ ម៉ែត្រ ស្ថិតនៅក្នុងឃុំពង្រ ឃុំបន្ទាយព្រាល និងឃុំក្រាំងស្គារ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចត្រួតពិនិត្យ និងវាយតម្លៃនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម បាន បូរ័ត្ន អនុរដ្ឋលេខាធិការ, ក្រុមការងារ គ.ត.វ. នៃក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងអង្គភាពលទ្ធកម្ម, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងអ្នកទទួលការ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជួបសំណេះសំណាល និងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចំពោះការទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ ការងារថែទាំខួបដោយក្រាលកៅស៊ូបន្ស៊ីឡើងវិញ (Reseal DBST) នេះ ត្រូវបានអនុវត្តឡើងស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់អាទិភាពគន្លឹះ ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព»។ ជាពិសេស ត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានផ្តោតសំខាន់លើការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពផ្លូវជនបទតភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយជាជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌជីវភាពសហគមន៍ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍភូមិគំរូ ដើម្បីឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាក់ស្តែង ពីមួយអាណត្តិទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុងជាច្រើនខ្សែ ក្នុងចំណោមបណ្តាញផ្លូវជនបទសរុបប្រមាណជាង ៥០ ០០០ គីឡូម៉ែត្រនៅទូទាំងប្រទេស។
បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្តែង និងប្រជុំពិភាក្សារួចមក គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយកលើការងារថែទាំខួបផ្លូវគម្រោងខាងលើនេះជាស្ថាពរ។
Kampong Chhnang Province: On Friday, November 20, 2026, H.E. Chhim Saoky, Permanent Secretary of State, representing the high esteem of H.E. Chhay Rithisen, Minister of Rural Development, led an inter-ministerial committee comprising representatives from the Ministry of Rural Development and the Ministry of Economy and Finance to inspect and evaluate periodic maintenance works involving Double Bituminous Surface Treatment resealing (Reseal DBST) on two road sections totaling 9,100 meters in length and 5 to 5.5 meters in width. Located across Pongro, Banteay Preal, and Krang Skear communes in Rolea Bier district, Kampong Chhnang province, the project was implemented by the Department of Rural Road Infrastructure Development of the Ministry of Rural Development.
The inspection and evaluation were attended by H.E. Ban Borat, Under Secretary of State, the MRD Evaluation Working Group, representatives from the Procurement Unit, the Kampong Chhnang Provincial Department of Rural Development, and the contractor.
During the mission, the Permanent Secretary of State met with and congratulated local residents and authorities on receiving this additional infrastructure achievement from the Royal Government of Cambodia through the Ministry of Rural Development.These Reseal DBST periodic maintenance works were carried out in alignment with the policies and Pentagonal Strategy of the Royal Government of the 7th Legislature of the National Assembly, under the wise leadership of Prime Minister Samdech Moha Borvor Thipadei Hun Manet, which sets out five key priorities—People, Road, Water, Electricity, and Digital Technology—under the motto “Growth, Employment, Equity, Efficiency, and Sustainability.” Specifically, Angle 3 of Pentagon 4 emphasizes promoting rural development through physical infrastructure and rural connectivity, upgrading rural roads linking farms to provincial and national highways toward integrated rural areas, improving community living conditions, diversifying the rural economy, and developing model villages to achieve Cambodia’s vision of becoming a high-income country by 2050. Across successive mandates, the Ministry of Rural Development has continuously upgraded laterite roads into DBST and concrete roads out of the nation’s approximately 50,000-kilometer rural road network.












Following the field inspection and technical discussions, the inter-ministerial committee officially agreed to accept the completed periodic road maintenance works.
