ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីវិធាន និងនីតិវិធីនៃការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួមរបស់ក្រសួង-ស្ថាប័ន និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំនេះ»

ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីវិធាន និងនីតិវិធីនៃការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួមរបស់ក្រសួង-ស្ថាប័ន និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំនេះ»

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម ទូច ស៊ីផាត អគ្គលេខាធិការ, លោក អ៊ុង វិច្ឆ័យ ប្រធាននាយកដ្ឋានធនធានមនុស្ស និង លោក ឆេង សុផាណារម្យ ប្រធាននាយកដ្ឋានរដ្ឋបាលស្តីទី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីវិធាន និងនីតិវិធីនៃការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួមរបស់ក្រសួង-ស្ថាប័ន និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំនេះ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅសាលប្រជុំ A អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ និងអគ្គនាយក តំណាងក្រសួង-ស្ថាប័នចំនួន ៣០ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ២២៨រូប (ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត Zoom)។

គោលការណ៍ណែនាំស្តីពីវិធាន និងនីតិវិធីនៃការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួមរបស់ក្រសួង-ស្ថាប័ន ត្រូវបានរៀបចំ និងតាក់តែងឡើងក្នុងគោលបំណងលើកកម្ពស់គុណភាព នីត្យានុកូលភាព និងប្រសិទ្ធភាពនៃប្រកាស ធានាសណ្តាប់ធ្នាប់គតិយុត្ត និងសណ្តាប់ធ្នាប់ស្ថាប័ន ធានាការមិនជាន់សមត្ថកិច្ចគ្នា និងកាត់បន្ថយបន្ទុកដែលមិនចាំបាច់ដល់ប្រជាពលរដ្ឋ វិនិយោគិន និងធុរជននៅព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ គោលការណ៍ណែនាំនេះ នឹងត្រូវចាត់ទុកជាត្រីវិស័យសម្រាប់តម្រង់ទិសក្រុមការងារ និងក្រុមជំនាញរបស់ក្រសួង-ស្ថាប័ន ឱ្យមានស្មារតីទទួលខុសត្រូវ ឯកសណ្ឋានភាពគតិយុត្ត នីត្យានុកូលភាព និងប្រសិទ្ធភាព ក្នុងការរៀបចំ និងចេញប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

Phnom Penh: On Thursday morning, November 19, 2026, H.E. Chhim Saoky, Permanent Secretary of State, representing the high esteem of H.E. Chhay Rithisen, Minister of Rural Development, accompanied by H.E. Touch Siphat, Secretary General, Mr. Oung Vichhay, Director of the Department of Human Resources, and Mr. Chheng Sophanarom, Acting Director of the Department of Administration, attended an inter-ministerial meeting to review and discuss the “Draft Guidelines on Rules and Procedures for Preparing Prakas, Inter-Ministerial Prakas, and Joint Prakas of Ministries and Institutions, and the Draft Sub-Decree on Putting These Guidelines into Effect.” The meeting was presided over by H.E. Vongsey Vissoth, Permanent Deputy Prime Minister and Minister in Charge of the Office of the Council of Ministers, at Meeting Hall A, Friendship Building, Office of the Council of Ministers.

The meeting brought together 228 participants (attending both in person and virtually via Zoom), comprising Permanent Secretaries of State, Secretaries of State, Under Secretaries of State, Secretaries General, and Directors General representing 30 ministries and institutions, along with relevant technical officials.

These guidelines have been drafted to enhance the quality, legality, and effectiveness of Prakas; ensure legal and institutional order; prevent overlapping jurisdictions; and reduce unnecessary burdens on citizens, investors, and businesspeople in the Kingdom of Cambodia. Furthermore, the guidelines will serve as a strategic compass to orient working groups and technical teams across ministries and institutions toward greater accountability, legal uniformity, legality, and efficiency in drafting and issuing Prakas, Inter-Ministerial Prakas, and Joint Prakas in alignment with Royal Government policies.

Scroll to Top