ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈនៃមុខងារគាំទ្រ
[English Below] រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម បាន បូរ័ត្ន អនុរដ្ឋលេខាធិការ ឯកឧត្តម ទូច ស៊ីផាត អគ្គលេខាធិការ លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ភូមិ និងសហគមន៍ជនបទ និងកញ្ញា ឡុង លីឌី មន្រ្តីជាប់កិច្ចសន្យា បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈនៃមុខងារគាំទ្រ នៅសាលប្រជុំ “តេជោសន្តិភាព”ជាន់ទី២ នៃអគារគណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ (បរិវេណសាលាភូមិន្ទរដ្ឋបាល) ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងាសាធារណៈ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការដ្ឋានតំណាងក្រសួង-ស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប៕
Phnom Penh: On the afternoon of October 21, 2026, H.E. Chhim Saoky, Permanent Secretary of State, representative the high esteem of H.E. Chhay Rithisen, Minister of Rural Development, accompanied by H.E. Ban Boroath, Undersecretary of State; H.E. Touch Siphat, Secretary General; Mr. Phol Soksamnang, Director of the Department of Administration; Mr. Dy Sarath, Director of the Department of Rural Village and Community Development; and Ms. Long Lidy, a contract-based official, attended a meeting to review and discuss the draft Sub-decree on the Determination and Job Descriptions of Professional Positions within Support Functions. The meeting was held at the “Techo Santepheap” Conference Hall, located on the second floor of the Public Administration Reform Committee building (within the Royal School of Administration compound), and was chaired by H.E. Youk Bunna, Permanent Secretary of State of the Ministry of Civil Service. The meeting was attended by Permanent Secretaries of State, Secretaries of State, Undersecretaries of State, representatives from the General Secretariats of various ministries and institutions, and numerous relevant technical officials.















