លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អញ្ជើញចុះពង្រឹងគុណភាពការងារអាហារូបត្ថម្ភ និងការងារផ្ដល់ថ្នាំបង្ការ​ នៅក្នុងមូលដ្ឋានសុខាភិបាល នៃការិយាល័យស្រុកប្រតិបត្តិសុខាភិបាលមុខកំពូល ខេត្តកណ្ដាល

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អញ្ជើញចុះពង្រឹងគុណភាពការងារអាហារូបត្ថម្ភ និងការងារផ្ដល់ថ្នាំបង្ការ​ នៅក្នុងមូលដ្ឋានសុខាភិបាល នៃការិយាល័យស្រុកប្រតិបត្តិសុខាភិបាលមុខកំពូល ខេត្តកណ្ដាល។
——
ខេត្តកណ្ដាល៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល
បានអញ្ជើញចុះពង្រឹងគុណភាពការងារអាហារូបត្ថម្ភ និងការងារផ្ដល់ថ្នាំបង្ការ​ នៅក្នុងមូលដ្ឋានសុខាភិបាល នៃការិយាល័យស្រុកប្រតិបត្តិសុខាភិបាលមុខកំពូល។

ការចុះពង្រឹងការងារនេះ ផ្តោតទៅលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. ពង្រឹង និងបង្កើនអត្រាគ្របដណ្ដប់ផ្ដល់ថ្នាំបង្ការនៅមូលដ្ឋានសុខាភិបាល និងសហគមន៍
២. ការគ្រប់គ្រងវ៉ាក់សាំង/ប្រព័ន្ធត្រជាក់ និងសម្ភារបរិក្ខាផ្សេងៗសម្រាប់ការងារផ្ដល់ថ្នាំបង្ការ
៣. ពង្រឹង និងបង្កើនការពិនិត្យ និងតាមដានការលូតលាស់របស់កុមារ
៤. ពង្រឹង និងបង្កើនលើការផ្ដល់សេវាអាហារូបត្ថម្ថសម្រាប់ស្រ្តី ទារក និងកុមារ
៥. សុក្រឹតភាពនៃការរាយការណ៍ និងការកត់ត្រាទិន្នន័យ ជាពិសេស តាមរយៈប្រព័ន្ធអេឡិចត្រូនិក និងចុះបញ្ជី

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក៏បានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ និងជម្រុញដល់មន្ត្រីសុខាភិបាលគួរពង្រឹងការសហការជាមួយអាជ្ញាធរបន្ថែមទៀតក្នុងការផ្សព្វផ្សាយ និងណែនាំដល់ក្រុមគោលដៅ អំពីសេវាអាហារូបត្ថម្ភ និងអត្ថប្រយោជន៍នៃវ៉ាក់សាំង ព្រមទាំងជួយកៀរគរក្រុមគោលដៅនៅពេលដែលចុះផ្តល់សេវាតាមភូមិ។

សូមជម្រាបផងដែរថា ការចុះពង្រឹងគុណភាពការងារអាហារូបត្ថម្ភ និងការងារផ្ដល់ថ្នាំបង្ការនេះ ធ្វើឡើងនៅមណ្ឌលសុខភាពព្រែកអញ្ចាញ, ឬស្សីជ្រោយ, ព្រែកដំបង, រកាកោង, ស្វាយអំពេរ និងសំបួរមាស។

Scroll to Top