ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ប្រធានក្រុមការងារ និងលោកជំទាវ ប៉ាវ សេរីមុនីអញ្ជើញកាន់បិណ្ឌវេនទី៦ ចំនួន ២វត្ត ក្នុងឃុំចោងម៉ោង

ខេត្តកំពង់ឆ្នាំង ៖នាព្រឹកសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ប្រធានក្រុមការងារ និងលោកជំទាវ ប៉ាវ សេរីមុនី រួមជាមួយលោកបណ្ឌិត ឆែ គឹមឈាង និងលោក អៀង ស៊ីថា អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំចោងម៉ោង ព្រមទាំងសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារថ្នាក់ឃុំ ភូមិ និងពុទ្ធបរិស័ទចំណុះជើងវត្តអញ្ជើញកាន់បិណ្ឌវេនទី៦ ចំនួន ២វត្ត ក្នុងឃុំចោងម៉ោង រួមមានវត្តសំប៉ាន និងវត្តឯកលីផល។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធាន រួមជាមួយក្រុមការងារ និងពុទ្ធបរិស័ទ បានធ្វើនមស្ការព្រះរតនត្រ័យ បង្សុកូល ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃ និងរាប់បាត្រឧទ្ទិសកុសលជូនដល់វីរកងទ័ព និងបុព្វការីជនដែលបានធ្វើកាលកិរិយាទៅកាន់បរលោក តាមគន្លងប្រពៃណី។

ទេយ្យវត្ថុ ដែលបានប្រគេន ក្នុងមួយវត្តៗ រួមមាន (១). បច្ច័យ ៣០០ ០០០រៀល (២). អង្ករចំនួន១០០គីឡូក្រាម (៣). មីចំនួន ៥កេស (៤). ទឹកត្រីចំនួន២យួរ (៥). ទឹកស៊ីអ៉ីវចំនួន២យួរ (៦). ស្ករសចំនួន១០គីឡូក្រាម (៧). អំបិលចំនួន៥គីឡូក្រាម (៨). តែ ចំនួន១កញ្ចប់ (៩). ធូប ចំនួន ១ដុំ (១០). ទៀន ចំនួន ១ដុំ (១១). ទឹកសុទ្ធ ចំនួន ៥កេស (១២). ទឹកផ្លែឈើ ចំនួន៤កេស និង (១៣). ស្លាដក ចំនួន៣៕

Scroll to Top