ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាឃុំតាំងក្រសាំង អាណត្តិទី៦ ដែលមានបេក្ខជនចំនួន ២៣រូប ស្ត្រី ៩រូប ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រីជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុកចុះជួយឃុំ គណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិ នៅស្នាក់ការគណបក្សឃុំ។
ពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនរៀបចំឡើង ដើម្បីធានាបានតម្លាភាព យុត្តិធម៌ សុក្រឹតភាព និងជ្រើសបាននូវបេក្ខជនដែលទទួលបានការស្រឡាញ់ គាំទ្រពីមន្ត្រីគណបក្ស និងប្រជាពលរដ្ឋនៅមូលដ្ឋាន សម្រាប់ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ ។






















